Uncategorized

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា បាននាំយកថវិកាឧបត្ថម្ភ ប្រចាំខែ ចំនួន២លានរៀល ដើម្បីជួយសម្រួលការផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារក ចំនួន២៨នាក់ និងអាហារបំប៉នសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលកំពុងរស់នៅក្នុងមណ្ឌលអប់រំកែប្រែទី២

នៅព្រឹកថ្ងែទី ៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្នុងនាម សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និង ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បាននាំយកថវិកាឧបត្ថម្ភប្រចាំខែ ចំនួន២លានរៀល ដើម្បីជួយសម្រួលការផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារក ចំនួន២៨នាក់ និងអាហារបំប៉នសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ចំនួន០៩នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលអប់រំកែប្រែទី២។

កុមារមានសុខភាពល្អ មានការលូតលាស់បានល្អ មានបញ្ញាវៃឆ្លាត មានអនាគតល្អជាក្តីសង្ឃឹមរបស់គ្រួសារគាត់ 🍼🍼❤️❤️💪💪

Related Articles

Back to top button