Uncategorized

កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បន្តចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែជ្រួតជ្រៀបអំចុះណែនាំបងប្អូនប្រជាពលរដ្ឋច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ទោបោន ភក្រ្តា អធិការរង ទទួលផែនការងារចរាចរណ៍សណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះអនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹង មានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំងផែនចរាចរណ៍ ចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែជ្រួតជ្រៀបអំពីច្បាប់ ចរាចរណ៍ផ្លូវគោ ដោយអនុលោមដោយអនុក្រឹត្យលេខ៣៩​។


បន្ថែមពីលេីនេះទៀងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់តាំង លោកនាយ-នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ និងមន្រ្តីក៏បានចុះធ្វើកាណែនាំដល់បងប្អូនប្រជាពលរដ្ឋច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា

លោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា លោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំង នាយ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងមន្រ្តី សណ្ដាប់ធ្នាប់ចរាចរណ៍រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងកម្លាំងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍និងចុៈណែនាំដល់បងប្អូនអជីវករអ្នកលក់ដូរនៅចំណុចផ្សារសមាគមដីថ្មីនិងផ្សារត្រីប៉ោយប៉ែត និងផ្សារអគ្គថ្មី រួមទាំងផ្សារកណ្ដាលនិងតាមដងផ្លូវសំខាន់ៗមួយចំនួន អោយលក់ដូរឱ្យមានរបៀបរៀបរយ រៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ សាធារណៈនឹងជុំវិញផ្សារ នានា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Related Articles

Leave a Reply

Back to top button