Uncategorized

ស្រ្តីម្នាក់រងគ្រោះព្រោះគេលួចហែកតេឡេក្រាម ហ្វេសបុកយកឯកសារទៅបង្ហោះក្នុងបណ្តាញសង្គមប្រព្រឹត្តអំពើមិនគាប់បីជាច្រើន..

បន្ទាយមានជ័យះស្រ្តីម្នាក់បានដាក់ពាក្យបណ្តឺងទៅសមត្ថកិច្ចនិងអំពាវនាវអោយអ្នកស្គាល់រូបគាត់ទាំងអស់កុំជឿនិងចាញ់បោកអាខោនហ្វេសបុកនិងតេឡេក្រាមរបស់នាងខណះដែលហ្វេសបុកនិងតេឡេក្រាមរបស់គាត់ត្រូវបានជនមិនស្កាល់អត្តសញ្ញាណលួចហែកយកឯកសារនិងរូបភាពរបស់គាត់ទៅបង្ហោះក្នុងបណ្តាញសង្គមនានានិងប្រព្រឹត្តមិនគាប់បីជាច្រើន។
តាមស្រ្តីម្នាក់ឈ្មោះមាន់ កញ្ញារី អាយុ២៧ឆ្នាំមានទីលំនៅក្នុងឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដែលបានអះអាងថាខ្លួនជាជនរងគ្រោះដោយសារគេលួចហែកហ្វេសបុកនិងតេឡេក្រាមរួចមកក៏មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានយករូបថតនិងឯកសារជាអត្តសញ្ញាណប័ណ្ណទៅបង្ហោះជេរប្រមាតថាគាត់ខ្ចីលុយរាប់សិបមុឺនដុល្លាមិនសងហើយបង្ហោះមិនគាប់បីជាច្រើនទៀតទៀតទាំងរូបគាត់មិនបានដឹងនិងមិនបានប្រព្រឹត្តអ្វីសោះ។

គាត់បានអោយដឹងទៀតថាហ្វេសបុសនិងតេឡេក្រាមរបស់គាត់ដែលត្រូវគេហែកមានឈ្មោះJe Ryនឹងតេឡេក្រាមលេខ …..ត្រូវបានគេលួចហែកកាលពីថ្ងៃទី១៩កក្តដា២០២៤។ក្រោយពីដឹងថាមានគេលួចហែកក៍បានបង្កើតអាខោនហ្វេសបុកថ្មីនិងបង្កើតតេឡេក្រាមថ្មីប្រាប់ទៅអ្នកស្គាល់គ្នាអោយបានដឹងនិងប្រុងប្រយ័ត្នខ្លាចគេយកហ្វេសបុកឬតេឡេក្រាមទៅឆបោកយកប្រយោជន៍អ្វីមួយ គាត់មិនទទួលខុសត្រូវឡើយ។មិនថែមតែប៉ុណ្ណោះគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីក្រោកអោយបានដឹងនិងជួយរកជនដែលបានយករូបថតនិងអត្តសញ្ញាណប័ណ្ណរបស់គាត់ទៅបង្ហោះក្នុងអាខោនហ្វេសបុកMöö Ly Käនិងឆាត់ទារលុយគាត់តាមតេឡេក្រាមលេខ+8893282747 ថាគាត់ខ្ចីលុយមិនសងនិងប្រមាតមើលងាយក្នុងអំពើមិនគាប់បីជាច្រើន។
ជាមួយគ្នានោះជនរងគ្រោះក្នុងរឿងនេះក៍បានអំពាវនាវអោយបងប្អូនដែលកំពុងតែប្រើបណ្តាញសង្គមនានាមានការប្រុងប្រយ័ត្នខ្ពស់ខណះមួយរយះនេះមានការកើតឡើងនៅការលួចហែកអាខោនហ្វេសបុកនិងតេឡេក្រាមពីសំណាក់ជនអាណាមឹកជាច្រើនតាមអ្វីដែលគាត់បានដឹងនិងជួបដោយខ្លួនឯង។ក្នុងនោះក៍បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការស្រាវជ្រាវបង្ក្រាបអោយបាននៅពួក(hack)៕

Related Articles

Check Also
Close
Back to top button