Uncategorized

អបអរសាទរ ការបង្ហាញខ្លួនលេីកដំបូង របស់ទូកងអុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ទទួលបានចំណាត់ថ្នាក់ផែនលេខ២ ក្នុងពិធីប្រណាំងទូកង ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

នេះជាកិត្តិយស និងជាការលេីកមុខមាត់ថ្មីមួយបន្ថែមទៀតសម្រាប់មន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដែលឯកឧត្តមបានដឹកនាំបង្កេីតឱ្យមានទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ដេីម្បីចូលរួម ក្នុងពិធីប្រណាំងទូក ង ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ ទោះបីជាការបង្ហាញខ្លួនក្នុងឆ្នាំ២០២៤ ជាការបង្ហាញខ្លួនលេីកដំបូង ក៏ប៉ុន្តែទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” បានធ្វេីឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលេី ល្បឿន និងឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ។ លេីសពីនេះទៅទៀត ទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” ទទួលបានលទ្ធផលយ៉ាងល្អគួរឱ្យកត់សម្គាល់ គឺទទួលបានចំណាត់ថ្នាក់ផែនលេខ២ ក្នុងពិធីប្រណាំងទូកង ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ អកអំបុក ្របចាំឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា ទូក ង អុំបុរសខ្នាតអន្តរជាតិឈ្មោះ ” ប៉ោយប៉ែត មានជ័យ ក្រុងក្រៃសីមា ” គឺបានប្រសូតចេញពីកម្លាំងសាមគ្គី និងការឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់មន្រ្តីរាជការ អាជីវករ និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ។ ចំពោះលទ្ធផលដ៏ល្អប្រសេីរសម្រាប់ការចាប់ផ្តេីមនាឆ្នាំនេះ គឺជាការជំរុញលេីកទឹកចិត្តដល់ក្រុមការងារឱ្យកាន់តែមានកម្លាំងចិត្ត ការគិតគូរពង្រឹង និងបង្កេីតឱ្យមានកីឡាផ្សេងៗបន្ថែមទៀតរបស់ក្រុងប៉ោយប៉ែតសម្រាប់ទៅចូលរួមប្រឡងប្រណាំង និងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនានាបន្តទៀត ក្នុងគោលបំណងធ្វេីយ៉ាងណានាំយកកិត្តិយស និងកេរ្តិ៍ឈ្មោះល្អៗមកជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីចូលរួមឧបត្ថម្ភគាំទ្រដ៏ស្មោះស្ម័គ្ររបស់មន្ត្រីរាជការ អាជីករ និងប្រជាពលរដ្ឋក្រុងប៉ោយប៉ែតទាំងអស់គ្នា ហេីយឯកឧត្តមបណ្ឌិតបានប្តេជ្ញានឹងព្យាយាមបន្តដឹកនាំធ្វេីគ្រប់សកម្មភាពដេីម្បីបង្កេីតភាពសុខុដុមរមនា និងការអភិវឌ្ឍ សំដៅលេីកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត និងការលេីកតម្កេីងមុខមាត់កិត្តិយសកេរ្តិ៍ឈ្មោះរបស់ក្រុងប៉ោយប៉ែតទាំងមូល៕

Related Articles

Back to top button