កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិត្តិការបង្ក្រាប ឃាត់ខ្លួនខ្មែរនិងជនបរទេសប្រមាណជាង១០០នាក់មានភ្ញៀវនិងអ្នកបម្រើនៅពេលដែលកម្លាំងនគរបាលចុះបង្ក្រាបក្លឹបកំសាន្តស្តាស៊ីធីនៅក្នុងក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖ឃាត់ខ្លួនខ្មែរនិងជនបរទេសប្រមាណជាង១០០នាក់មានភ្ញៀវនិងអ្នកបម្រើនៅពេលដែលកម្លាំងនគរបាលចុះបង្ក្រាបក្លឹបកំសាន្តស្តាស៊ីធីត្រូវបានបញ្ជូនចេញនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នៅក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះប្រតិបត្តិការឃើញមានវត្តមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាច្រើននាក់ដែលចុះប្រតិបត្តិការនៅយប់រំលងអាទ្រាធចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នៅក្លឹបកំសាន្តស្តាស៊ីធីក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ក្នុងប្រតិត្តិការបង្ក្រាបក្លឹបកំសាន្តស្តាស៊ីធីក្រុងប៉ោយប៉ែតនៅម៉ោងយប់រំលោងអាទ្រាធដែលឃាត់ខ្លួនភ្ញៀវដែលទៅកំសាន្តនិងអ្នកបម្រើក្នុងក្លឹបកំសាន្តស្តាស៊ីធីមានប្រមាណជាង១០០នាក់មានប្រុស/ស្រីក្រោយឃាតនៅយប់រំលងអាទ្រាធកម្លាំងបានការពារមិនអោយភ្ញៀវនិងអ្នកបម្រើការងារក្នុងក្លឹបកំសាន្តលុះព្រឹកឡើងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយករថយន្ត១៦កៅអីរបស់សាលាក្រុងប៉ោយប៉ែតដឹកជញ្ជូនទៅទុកនៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោស្តាស៊ីធីក្រុងប៉ោយប៉ែតបានឃាត់ខ្លួនភ្ញៀវដែលទៅលេងកំសាន្តនិងអ្នកបម្រើការងារក្នុងក្លឹបកាលពីយប់រំលងអាទ្រាធហើយកម្លាំងបានការពាររហូតដល់ព្រឹកទើបដឹកជញ្ជូនចេញដាក់នៅទីបញ្ជាការវរៈស៊សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១និងរងចាំបទបញ្ជាថ្នាក់លើដើម្បីធ្វើតេស្តរកសារធាតុញៀនបើសិនជាមានប្រើប្រាស់គ្រឿងញៀននិងអនុវត្តតាមផ្លូវច្បាប់អ្នកមិនប្រើប្រាស់គ្រឿងញៀនត្រូវដោះលេងអោយត្រឡប់ទៅវិញ។
បច្ចុប្បន្ន៖ឃាត់ខ្លួនមនុស្សជាង១០០ នាក់នៅក្នុងក្លឹបកំសាន្តស្តាស៊ីធីនៅក្នុងក្រុងប៉ោយប៉ែតកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកំពុងតែសួរនាំតាមនិតិវិធី។ព័ត៌មានបឋម