Uncategorized

ករណីអ្នកគ្រប់គ្រងសាលារៀនឥស្លាមកម្រិត២ បៀតបៀនសិស្សស្រី១៨នាក់ ត្រូវបានមន្ត្រីនាំពាក្យបញ្ជាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងបើកការស៊ើបអង្កេត

រាជធានីភ្នំពេញ៖ ក្រោយលេចធ្លាយក្លិនបញ្ច្រាសខ្យល់ចេញពីសាលារៀនឥស្លាមកម្រិត២ អាននៀកម៉ះ ពាក់ព័ន្ធបុគ្គលឈ្មោះ កាម៉ារូទីន សូហៃមី ជាអ្នកគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ រងការចោទប្រកាន់ថា បានធ្វើសកម្មភាពបៀតបៀនរាងកាយសិស្សស្រីរហូតដល់ទៅ១៨នាក់ ពេលនេះ មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងបើកការស៊ើបអង្កេត…។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ ខាងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអ្នកស្រាវជ្រាវស៊ើបអង្កេត ខណៈប្រភពព័ត៌មានពីមន្ត្រីជំនាញសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ថា គិតមកត្រឹមពេលនេះ យ៉ាងហោចណាស់មានជនរងគ្រោះប្រមាណ៧នាក់ហើយក្នុងចំណោម១៨នាក់ ដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ។

លោក សំ វិច្ឆកា អ្នកនាំពាក្យស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ដោយឡែក បើយោងតាមទំព័រផ្លូវការរបស់លោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជាប្រធានអាហ្វេស៊ីប​កម្ពុ​ជា​ (AFESIP CAMBODIA) បានបង្ហោះសំណេរជាច្រើន ភ្ជាប់ជាមួយរូបភាពក្មេងស្រីរងគ្រោះពីអំពើបៀតបៀននេះ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រង និងមើលថែរបស់លោកស្រីផ្ទាល់ ដោយបញ្ជាក់ខ្លឹមសារយ៉ាងដូច្នេះថា៖«ប្រទេសយើងមានច្បាប់ អ្នកធំមិនអាចកាងជនល្មេីសបានទេ ឱ្យតែជាការពិត ខ្ញុំសូមឱ្យជនរងគ្រោះទាំងអស់ងើបឈរ និយាយតែការពិត កុំខ្លាច នេះមិនមែនជាលើកទីមួយទេ ដែលខ្ញុំជួបប្រទះ ហើយសមត្ថកិច្ចយើង ក៏ខិតខំប្រឹងប្រែងដែរ មានអ្នកប្រាប់ខ្ញុំថា ខ្នងក្រាស់ណាស់ ខ្ញុំចង់ដឹងដូចគ្នា ថាខ្នងគាត់ជានរណា? ខ្ញុំមិនបានឆ្លើយលឿនព្រោះនៅប្រមូលព័ត៌មាន»។

Related Articles

Back to top button