Uncategorized

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន០៦នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយ៉ាងសកម្មនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត..

ក្រុងប៉ោយប៉ែត នៅថ្ងៃពុធ ១១ រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក.ពស២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែ កក្តដា ឆ្នាំ២០២៤នេះ ក្រោមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋានឲនគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោងប្រមាណ ១២និង៣០នាទី កំលាំងជំនាញព្រហ្មទណ្ទក្រុងប៉ោយប៉ែតនិងកំលាំប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានចុះល្បាត ពួនស្ទាក់ ដើម្បីបង្កា និងបង្ក្រាបបទលើសផ្សេងៗ ក្នុងភូមិសាស្រ្ត សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នីពេលមកដល់ចំណុចម្តុំរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៦នាក់ ដោយមានដាវ ០១ដើម ទុកសំរាប់ចាំធ្វើសកម្មភាពលើគូរភាគីម្ខាងទៀត ដែលមានជំលោះពីថ្ងៃមុន តែមិនទាន់បានធ្វើសកម្មភាពនៅឡើយទេ។
.ក្មេងទំនើងទាំងនោះ មានឈ្មោះ ដូចខាងក្រោមៈ
១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
២. ឈ្មោះស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចប្បន្នរស់នៅសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។
៣. ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជា (បក្ខពួក)លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមាន ជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខមីហឺរ កាលពីយប់ថ្ងៃទី25/07/2024បណ្តាលអោយខួចខាតម៉ូតូចំនួនមួយគ្រឿងនិងធ្លាប់ធ្វើសម្មភាពកាប់ចំនួន3ដងមកហើយនៅដីថ្មី។
៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។
៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលស្វែងរកសារធាតុញៀនវិជ្ជមាន(+) (ជាបក្ខពួក)
៦. ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន  សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាបក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។
_បញ្ជាក់ មុនពេលកើតហេតុឈ្មោះ ហួត ចាន់ណារ៉ា នឹងបក្ខពួក បានអង្គុយផឹកស្រា មានគ្នាចំនួន៥/៦នាក់ នៅពេលពួកខ្លួនផឹកចប់ ប្រហែលរយះពេល២ម៉ោងទើបបក្ខពួកមួយក្រុមទៀតមក កាប់ម៉ូតូរបស់ម្ចាស់តូបតែម្តង។
ហើយកន្លងមកក្រុមនោះ ធ្លាប់ជិះម៉ូតូ៣ទៅ៤ម៉ូតូ ជេប្រមាថ ហើយបានស្រែកថាអញ!! អូរអំបិល បើអាណាខ្លាំងចេញមកកាប់គ្នា ខណៈវេលានោះពួកខ្ញុំកំពុងតែផឹក នៅទីនោះតែម្ដង..

១/តាមចម្លើយសារភាពពីឈ្មោះ ហួត ចាន់ណារ៉ាថា ពួកគេបានយកដាវលាក់ទុកក្នុងគុម្ពស្មៅក្រោមព្រះភូមិ ដើម្បីចាំកាប់ក្រុមម្ខាងទៀត ដែលកាប់ម៉ូតូកាលពីថ្ងៃទី២៩កន្លងមកនេះ។

២/តាមចម្លើយសារភាពពីឈ្មោះ ជា សារិន បានសារភាពថា ពួកគេបានធ្វើសកម្មភាពកាប់ម៉ូតូគេកាលពីថ្ងៃទី ២៥.០៧.២០២៤ នៅចំណុចមុខហាងមីហឺរ នៅវេលាម៉ោង៣នឹង៥៥នាទីយប់។


បក្ខពួកគេមានគ្នាបីនាក់រួមទាំងខ្លួន ចំណែកពីរនាក់ខ្លួនមិនស្គាល់ឈ្មោះគាត់នោះទេ តែដឹងថាគាត់ម្នាក់នៅស្វាយ ម្នាក់នៅផ្សារកណ្ដាល។
_រឿងហេតុកាលពីរកាប់ម៉ូតូកាលពីថ្ងៃទី២៥.០៧.២០២៤ ប្រហែលម៉ោង២៣នឹង១០នាទី ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់មានគ្នាបួននាក់ម៉ូតូពីរគ្រឿងលុះប្រហែលម៉ោង០០នឹង៥នាទីពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ រូបខ្លួនអង្គុយកណ្ដាលហើយកាន់កាំបិតខ្វែវមួយដើម និងគ្នារបស់ខ្លួនម្នាក់ទៀតដែលមិនស្គាល់ឈ្មោះកាន់កាំបិតខ្វែវមួយដើមដែរ លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តែងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ស្រីជិះម៉ូតូ ២ គ្រឿងនៅពីរខាងមុខ ស្រាប់តែគ្នាខ្ញុំអ្នកអង្គុយពីក្រោយបានស្រែកថាកាប់វាទៅពេលនោះពួកក្រុមជនរងគ្រោះបានឃើញពួកខ្ញុំមានកាំបិតក៏នាំគ្នាជិះម៉ូតូរត់ទៅ ពេលភ្លាមនោះ ពួកខ្ញុំក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឺរពួកខ្ញុំបានដេញទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល៥កាំបិត និងពួកគ្នាខ្ញុំក៏បានកាប់ដែរ តែមិនដឹងថាកាប់បានប៉ុន្មានកាំបិតនោះទេ រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់អស់ទៅ។
កម្លាំងសូមបញ្ចាក់ថា÷ឈ្មោះ ជា សារិន បានសារភាពថា ពីមុនរូបខ្លួនក៏បានធ្លាប់កាប់គេ នៅចំណុចដីថ្មី..
    ជនសង្ស័យទាំង6នាក់នេៈជាមុខសញ្ញាក្មេងទំនើងដែលតែងតែធ្វើសកម្មភាព កាប់លើម៉ូតូរបស់អ្នកដ៏ទៃ យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សាកណ្តាលផងដែរ។

Related Articles

Back to top button