Uncategorized

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះបង្រាបមុខសញ្ញាជូញដូរនិងប្រើប្រាស់គ្រឿងញៀនបានជនសង្ស័យ៤នាក់និងថ្នាំញៀន២០កញ្ចប់!

(ខេត្តព្រៃវែង)៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងនឹងមានកាសម្របសម្រួល ពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។

នៅវេលាម៉ោង០១នឹង០០នាទីថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនឹងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ។ ដឹកនាំដោយលោកវរសេនីយ៍ទោ
ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិស្ទឹងសន្តិភាពឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖
១/ឈ្មោះស៊ូ សុងភេទប្រុសអាយុ ៤២ ឆ្នាំមុខរបរជាងម៉ូតូរស់នៅភូមិកំពង់ថ្នល់ ឃុំល្វាស្រុកព្រះស្ដេច ខេត្តព្រៃវែង។
២/ឈ្មោះជឿនសិលាប្រុសអាយុ ២៣ ឆ្នាំមុខរបរ កម្មកររស់នៅភូមិស្ពានដែកឃុំព្រែកទម្លាប់ស្រុកលើកដែកខេត្តកណ្ដាល។
៣/ឈ្មោះលឹមចាន់ឌីភេទប្រុសអាយុ ២៨ឆ្នាំមុខរបរលក់ដូររស់នៅភូមិច្រកស្វាយឃុំស្ដៅកោងស្រុកបាភ្នំខេត្តព្រៃវែង។
៤/ឈ្មោះជ្រឿង ស្រីណុច
ភេទស្រីអាយុ ២៤ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិសង្វរឃុំកំពង់ហ្លួងស្រុកពញាឮខេត្តកណ្ដាល។
រួមចាប់យកវត្ថុតាងរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាចំនួន២០ កញ្ចប់ទម្ងន់ ៥៩៤,២៥ ថ្លឹងទាំងសំបកថង់។
-ថ្នាំគ្រាប់WYពណ៍ក្រហមចំនួន០១ក្រាម។
– ឧបករណ៍ជក់ថ្នាំចំនួន០៣ សម្រាប់។
-កន្ត្រៃកាត់ថង់ចំនួន ០១ ។
-ទូរសព្ទដៃចំនួន០៨ គ្រឿង។
-ម៉ូតូចំនួន០២គ្រឿង ( ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពលក់ថ្នាំញៀន)
-រថយន្តម៉ាក lexus ចំនួន០១រឿងពណ៌សស្លាកលេខ
ភ្នំពេញ 2AP.0085 (ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពលក់ថ្នាំញៀន)
– ស្កុតបិទពណ៌ខ្មៅចំនួន០២ ដុំ។
– ដែកកែឆ្នៃមុខស្រួចចំនួន០៤ (ជាឧបករណ៍សម្រាប់ធ្វើសកម្មភាព បុកកាច់សោរម៉ូតូ)។

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Related Articles

Back to top button