ព័ត៌មានជាតិ

ដោយអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំងនគរបាលអធិការដ្ឋានស្រុក និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៦០នាក់ ចុះជួយរុះរើផ្ទះ ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរ បាលស្រុកថ្មពួកបានចេញប្រតិបត្តិការចុះជួយរុះរើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ក្រោយពីមានឧប្បត្តិហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣ឃុំ គឺបន្ទាយឆ្មារ ឃុំគំរូនិងឃុំថ្មពួក សរុបចំនួន៦៥ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យឲ្យលោកដឹកនាំកម្លាំងនគរបាលអធិការដ្ឋានស្រុកនិងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៦០នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត តាំងពីល្ងាចថ្ងៃទី០៥និងព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយក្នុងនោះក៏មានអាជ្ញាធរ ស្រុកថ្មពួក ឃុំ ដោយនាំដោយលោក អែម សុខា អភិបាល ស្រុកថ្មពួក កម្លាំងផ្នែកយោធាសិករងស្រុកថ្មពួក កម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន១០០នាក់ កម្លាំងវរសេនាតូចលេខ២០នាក់ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនដងរ៉ែក នៃវរសេនាតូចការពារព្រំដែនលេខ៨០៧ ចំនួន៤នាក់ ។
បញ្ជាក់៖នៅវេលាម៉ោង៣និង៣០នាទីដល់ម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយមានផលប៉ះពាល់របើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០៣ឃុំ ។សរុបការខូចខាតទាំង០៣ឃុំ របើកដំបូលផ្ទះ ចំនួន៦៥ខ្នង ក្នុងនោះធ្ងន់ ១២ខ្នង ៕

Related Articles

Back to top button