Uncategorized

ស្គាល់​អត្តសញ្ញាណ សព​យុវជន​ម្នាក់ ដែល​ត្រូវ​ក្រុម​ជនសង្ស័យ សម្លាប់​ហើយ​ដុត នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ហើយ

ស្គាល់​អត្តសញ្ញាណ សព​យុវជន​ម្នាក់ ដែល​ត្រូវ​ក្រុម​ជនសង្ស័យ សម្លាប់​ហើយ​ដុត នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ហើយ​
ចេញផ្សាយ​ ថ្ងៃទី 01/04/2024
​ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ ដែល​ត្រូវ​ជនសង្ស័យ វាយ​សម្លាប់ ហើយ​យក​សព​ទៅ​ដុត ដើម្បី​បំបាត់ដាន នៅក្នុង​រណ្តៅ​ចាក់សម្រាម​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នោះ ឥ​ទ្បូ​វ​នេះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ គឺជា​បុគ្គលិក​គិតលុយ​នៅ​ម៉ា​ត ឈ្មោះ ហុក ដុល្លា អាយុ​១៦​ឆ្នាំ​។​

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៤ អនុប្រធាន​ភូមិ​អណ្តូង​ថ្ម​មាស បាន​រាយការណ៍​ថា មាន​ក្មេងឃ្វាលគោ​ប្រទះឃើញ​សាកសព​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ឆេះ​ខ្លោច​នៅក្នុង​រណ្តៅ​ចាក់សំរាម ដៃ​ជាប់​ចំណង​ក្រណាត់​អាវ​ព័ទ្ធ​ទៅក្រោយ នៅ​ចំណុច​ខាងជើង​គណបក្ស​ក្រុង​ប៉ោយប៉ែត ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល​៕

Related Articles

Check Also
Close
Back to top button