ព័ត៌មានជាតិ

បន្ទាប់ពីបានទទួលពត៌មានភ្លាមៗ លោក វរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី!

 

ចេញផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២
ដោយ FBR hot news

(ក្រុងប៉ោយប៉ែត)៖ ថ្ងៃពុធ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃខែឆ្នាំ ដ៏ដែលវេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ មនុស្សប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ដែលខ្លួនយកម៉ូតូទុកនៅខាងមុខផ្ទះដោយបម្រុងយកម៉ូតូដាក់លើឡាន ទៅព្រំ ខេត្តប៉ៃលិនអោយកូនជិះ ហើយម៉ូតូនោះខ្លួនបានដាក់សោរនៅហ្នឹងម៉ូតូមិនបានដកកូនសោរ ពេលនោះខ្លួននៅក្នុងផ្ទះហើយលឺសំលេងបញ្ឆេះម៉ូតូចេញមកក្រៅឃើញជនទាំងពីរនោះជិះចេញ ហើយខ្លួនបានឃើញរត់តាមដែរតែរត់មិនទាន់។

ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៍ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន៣១០៩៥០០។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។
បន្ទាប់ពីបានទទួលរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូម៉ាកដូចខាងលើ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
ជនសង្ស័យចំនួន៣នាក់មាន ទី១ឈ្មោះយឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី ។ ទី២ឈ្មោះនី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។ទី៣ឈ្មោះ ជួន កក្កដា ហៅប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីអ្នកខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។
ក្រោយមកទៀត បានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យដោះចោល និងកន្លែងស្នាក់នៅរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅម្ដុំខាងក្រោយសាលាសង្កាត់ផ្សារកណ្ដាល ពេលដល់បន្ទប់បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់ ក្នុងនោះស្រី២នាក់ ហើយក៏បានយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៥នាក់មាន ទី១ ឈ្មោះឡ សុឃីម ហៅឃីម ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២ឈ្មោះ ស្រឿន ចំរើន ហៅប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣ឈ្មោះ រី ឆេត ហៅក្រៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៤ឈ្មោះ ម៉េង ម៉ី ហៅក្រៅអាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ទី៥ឈ្មោះឈ្មោះ ភារម្យ រក្សា ហៅសាសា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសង្សារបស់ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ក្រោយមកទៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ជួលផ្លូវស្តង់តាងួនឈ្មោះស៊ីណា ម៉េងងួន ហៅងួន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៦នាក់ដែលកម្លាំងជំនាញបានឃាត់ខាងលើនេះ ជាបក្ខពួក និងជាអ្នកសមគំនិតក្នុងអំពើលួច។
ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន មានទី១ឈ្មោះគាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ទី២ ឈ្មោះជួង រ៉ាឌី ហៅអាសល់តូច ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី៣ឈ្មោះអាសល់ ធំ ភេទប្រុស ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី៤ឈ្មោះអានុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងសិរីសោភ័ណ្ឌ ។ទី៥ឈ្មោះថុល ភេទប្រុស រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ទី៦ឈ្មោះហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ចំពោះជនសង្ស័យដែលបានរត់គេចខ្លួននេះជាមុខសញ្ញាលួច(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកបន្ត និងស្នើសុំដីកាចាប់ខ្លួន។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ខាងលើ ក្នុងនោះស្រីមានចំនួន២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។

Related Articles

Back to top button