លោក គ្រុយ គឹមលន ប្រធាន សហភាពសហព័ន្ធយុវជន ស.ស.យ.ក.កម្ពុជា ក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងប៉ោយប៉ែត នាំយកអំណោយ ឯកឧត្តម កែ សួនសុភាព និង លោកស្រី ព្រហ្ម រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ជូនដល់ប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅប៉ោយប៉ែត
ក្រុងប៉ោយប៉ែត នៅព្រឹក ថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥នេះ លោក គ្រុយ គឹមលន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.កក្រុងប៉ោយប៉ែត និងជាចៅសង្កាត់រងទី១ សង្កាត់អូរជ្រៅ លោកគ្រូ ជឿន រឿន អនុប្រធាន ស.ស.យ.ក ក្រុងប៉ោយប៉ែត លោក ឡៅ គឹម ផេង សមាជិក ស.ស.យ.ក ក្រុងប៉ោយប៉ែត និង លោក ម៉ៅ បូរ៉ា សមាជិក ស.ស.យ.ក ក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងប៉ោយប៉ែត និង ក្រុមការងារយុវជនអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ប្រចាំក្រុងប៉ោយប៉ែត បាននាំយកអំណោយ ឯកឧត្តម កែ សួនសុភាព និង លោកស្រី ព្រហ្ម រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជា អភិបាលនៃគណៈអភិបាលរង ខេត្តបន្ទាយមានជ័យ ជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចំនួន៧០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ
សម្ភារៈគ្រប់មុខ ១ កញ្ចប់
ទឹកសុទ្ធ ១ យូរ
ថវិកាចំនួន ២ ម៉ឺនរៀល
នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។