រថយន្តដឹកទំនិញបង់ពន្ធមិនគ្រប់កំពុងនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកបឹងត្រកួន ក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់
ផ្សាយចេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ រថយន្តដឹកទំនិញហ្នឹងម៉ូតូអត់ពន្ធឬបង់ពន្ធមិនគ្រប់ កំពុងនាំចូលយ៉ាងគគ្រឹកគគ្រេងតាមច្រកបឹងត្រកួន សេចក្តីរាយការណ៍បានឲ្យដឹងថា ច្រកបឹនត្រកួនស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់យប់កំពុងបង្កើតបទល្មើសយ៉ាងសកម្ម ក្រោមការត្រួតត្រារបស់មេគយលោក កែវ សារ៉ាត់។
ប្រភពបន្ថែមថា រថយន្តដឹកទំនិញហ្នឹង ម៉ូតូថៃត្រូវបានដឹកជញ្ជូនដាក់លើរថយន្ត រាប់រយគ្រឿងក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកព្រំដែនបឹងត្រកួន ដែលគេដឹងថារទំនិញគ្រប់មុខដឹកដាក់រថយន្តសំពីងសំពោង ហ្នឹង ម៉ូតូទាំងនោះបង់ពន្ធមិនគ្រប់ ឬមួយចំនួនមិនបង់ពន្ធតែម្ដង។ សកម្មភាពបែបនេះគេសង្កេតឃើញកើតមានជារៀងរាល់ថ្ងៃ។ ជាពិសេសរថយន្តដឹកទំនិញធុនធំហ្នឹង ម៉ូតូស៊េរីទំនើប ម៉ូតូធំៗភាគច្រើនគឺមិនបានបង់ពន្ធនោះទេ។
985″ class=”alignnone size-large wp-image-5302″ />
ប្រភពរាយការណ៍ថា បើគ្មានការត្រូវរើសឃុបឃិតពីប្រធានគយ លោក កែវ សារ៉ាត់ ទេ រថយន្តដឹកទំនិញ និងម៉ូតូថៃទាំងនោះ មិនអាចឆ្លងដែនចូលក្នុងទឹកដីខ្មែរបានឡើយ។ ក្រៅពីនេះគេសង្កេតឃើញមានទំនិញខូចគុណភាព នៅតែបន្តនាំចូលជារៀងរាល់ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្កេតឃើញតែសមត្ថកិច្ច ដុតបំផ្លាញសាច់បង្កកខូចគុណភាពរាប់សិបតោនក្នុង១សប្តាហ៍ៗមិនដែលខកខាននោះឡើយ។ សំណួររបស់ប្រជាពលរដ្ឋនៅកណ្ដាលផ្ទៃប្រទេស បានចោទសួរថា តើទំនិញខូចគុណភាពដូចជាសាច់បង្កក, ជើងមាន់ជើងទា, គ្រឿងក្នុងជ្រូកបង្កកខូចគុណភាព ចូលតាមច្រកណា ហេតុអ្វីបានជាសមត្ថកិច្ចច្រកព្រំដែន មិនបង្ក្រាប? ប្រភពបានរាយការណ៍ឲ្យដឹងថា គ្រាន់តែច្រកព្រំដែនបឹងត្រកួនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសមត្ថកិច្ចជំនាញគយមានសិទ្ធិបើកច្រកឲ្យទំនិញខូច គុណភាពចូលរាល់យប់។
ប្រភពបានឲ្យដឹងថា ក្រៅពីទំនិញខូចគុណភាពដែលជាប្រភេទសាច់បង្កកនិងគ្រឿងក្នុងជាដើមនោះ ក្រុមឈ្មួញគ្រាក់ៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបឹងត្រកួន។ ការដែលពួកឈ្មួញទាំងនោះអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅ គឺមានការឃុបឃិតបិទភ្នែក ជាមួយក្រុមមន្រ្តីគយចល័តខេត្តបន្ទាយមានជ័យ និងគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ បោះទីតាំងនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ។ តាមច្រករបៀង ក្បែរៗច្រកទ្វារតំបន់បឹងត្រកួន នៅតែមានឈ្មួញនាំចូលទំនិញខុសច្បាប់និងទំនិញគេចពន្ធ ដោយមានការបើកភ្លើងខៀវពីលោក កែវ សារ៉ាត់ មេគយច្រកបឹងត្រកួន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។
ប្រភពឃើញផ្ទាល់ភ្នែកអះអាងថា ម៉ូតូស៊េរីទំនើបមានដូចជាម៉ាកហុងដាស្កូពី, ម៉ូតូដែលមានស៊ីឡាំងធំ និង honda 125cc ជាប្រភេទម៉ូតូត្រូវប៉ាន់បំផុតនៅក្នុងប្រទេស ដែលពួកឈ្មួញកំពុងនាំចូលតាមច្រកព្រំដែនបឹងត្រកួន។ ប្រភពបានបន្ថែមថា ម៉ូតូភាគច្រើនដែលប្រើប្រាស់នៅលើបណ្ដាខេត្តភាគខាងលិច រួមទាំងក្រុងវភ្នំពេញផង មិនមានការបង់ពន្ធត្រឹមត្រូវក៏ដោយសារតែការនាំចូលតាមច្រកបឹងត្រកួននេះឯង។ ប្រភពបានរាយការណ៍ថា ក្រៅអំពីម៉ូតូមិនបង់ពន្ធទាំងនោះ ក៏នៅមានទំនិញគេចពន្ធចូលតាមច្រកព្រំដែនបឹងត្រកួននេះ ជារៀងរាល់ថ្ងៃផងដែរ។ បញ្ហាម៉ូតូមិនបង់ពន្ធនេះ វាជាប្រភពហិរញ្ញវត្ថុដ៏ផ្អែមរបស់លោក កែវ សារ៉ាត់ និងមន្ត្រីពាក់ព័ន្ធនៅតាមស្ថាប័នមួយចំនួនទៀត នៅច្រកព្រំដែនបឹងត្រកួននេះ។ បច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យ ហាក់ដូចជាធ្វើ មិនដឹងមិនឮ ចំពោះបញ្ហាដែលជាចំណុចអសកម្មកំពុងកើតឡើងនៅច្រកព្រំដែនបឹងត្រកួន នេះ។ ដូច្នេះវាកាន់ តែផ្តល់ឱកាសឲ្យលោក កែវ សារ៉ាត់ បិទភ្នែកផ្ដល់ឱកាសឲ្យពួកឈ្មួញដឹកទំនិញខូចគុណភាព ហ្នឹង នាំចូលម៉ូតូស៊េរីទំនើបពីប្រទេសថៃដោយសេរី។ ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពនេះបានត្រឹមនាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាលោកគយ កែវ សារ៉ាត់ មានអំណាចខ្លាំងម៉្លេះក្នុងការអនុញ្ញាតបើកដៃឲ្យឈ្មួញ ដាក់ទំនិញយ៉ាងក៏គិតគូគ្រេងដូចសព្វថ្ងៃនេះ។