ព័ត៌មានជាតិ

ស៊ីម៉ាក់ បើកយុទ្ធនាការបោសសំអាតមីន នៅឃុំប៉ោយចារ ខេត្តបន្ទាយមានជ័យ ឲ្យអស់ក្នុងរយៈមួយខែ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន

បន្ទាយមានជ័យ៖ អង្គភាពស៊ីម៉ាក់ កំពុងបើកយុទ្ធនាការបោសសំអាតមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម ឲ្យអស់ក្នុងរយៈពេលមួយខែ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាត្រូវប្រែក្លាយទីតាំងភូមិសាស្ត្រនេះជាតំបន់គ្មានគ្រាប់មីននៅត្រឹមចុងឆ្នាំនេះ។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២២នេះ បានអញ្ចើញជួបសំណោះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់កងឯកភាពកំចាត់មីនទី១ទិសបន្ទាយមានជ័យ និងបើកការដ្ឋានបោសសំអាតមីននៅវត្តកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក សោម វីរៈ ប្រធានកងឯកភាពកំចាត់មីនទី១បន្ទាយមានជ័យបានរាយការណ៍ជូនគណៈប្រតិភូស្តីពីការបោសសំអាតមីនរយះពេល ៦ខែឆ្នាំ ២០២២ គិតចាប់ ពីខែ មករា ដល់ខែមិថុនាបានបោសសំអាតមីបានស្មើ ៥៩ចម្ការមីន នៅខេត្តបន្ទាយមានជ័យ លើផ្ទៃដី ៥១៣ហិចតា។ដោយឡែកចំពោះមុខលើការងារបោសសំអាតមីនតាមអនុសាសន៍សម្តេចនៅឃុំប៉ោយចារមានចម្ការមីន ៨ស្មើជាង ២៥ហិកតា ប្រើប្រាសកម្លាំងចែកជាពីរក្រុម។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថាក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ កម្លាំងស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យបានដាក់ពង្រាយកម្លាំងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២២នេះ ដោយអាចប្រើប្រាស់រយ:ពេលតែមួយខែប៉ុណ្ណោះ (ខែកក្កដា) នឹងត្រូវរំដោះស្រុកភ្នំស្រុកទាំងមូលពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោក ក៍បានគោរពថ្លែងដោយក្តីរំភើបរីករាយ និងអណរគុណក្រៃលែងគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានបង្កើតចលនាកៀគរសប្បុរសជនជាតិឲ្យជួយគាំទ្រដល់ការដោះមីនរំដោះទឹកដីនៃមាតុភូមិនេះ ដោយបានទទួលថវិកាជាង ១១លានដុល្លារ។

លោកលើកឡើងថា សម្តេចតេជោ បានជួយសង្គ្រោះជាតិ បានបញ្ចប់សង្គ្រាម និងបន្តតាមជួយប្រជាពលរដ្ឋពីក្តីទុក្ខលំបាកវេទនាផ្សេងៗ ជាពិសេសបន្តជួយរំដោះប្រជាជនកម្ពុជាពីការគំរាមកំហែងដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមតាំងពីឆ្នាំ ១៩៧៩។

 

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់កម្លាំងកំចាត់មីនទាំងអស់ត្រូវធ្វើប្រតិបត្តិការបោសសំអាត់មីតតាមផែនការដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នធ្វើយ៉ាងណាធានាសុវត្ថិភាពឲ្យបានជូនប្រជាពលរដ្ឋ និងខ្លួនឯង។

សូមរំលឹកថា ស្រុកភ្នំស្រុកមានផ្ទៃដីមានបញ្ហាគ្រាប់មីនដែលមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យមានចម្ការមីនចំនួន ៨និងមានផ្ទៃដីសរុបជាង ២៥ហិកតា៕

Related Articles

Back to top button