Uncategorized

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និង ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារប្រចាំសប្តាហ៍ និងលេីកទិសដៅការងារបន្ត..

ប្រជុំពង្រឹងការងារប្រចាំសប្តាហ៍ និងលេីកទិសដៅបន្ត
ព្រឹក ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារប្រចាំសប្តាហ៍ និងលេីកទិសដៅការងារបន្ត មួយចំនួនមានដូចខាងក្រោម:

១.ពង្រឹងការងារគ្រប់គ្រងវិន័យមន្ត្រី ដាក់ផែនការអោយការិយាល័យជំនាញហៅមន្រ្តីអសកម្ម មកអប់រំណែនាំ

២.ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងក្រៅមណ្ឌល

៣.ពង្រឹងការងារត្រួតពិនិត្យឆែកតាមច្រកនីមួយៗ ឱ្យបានតឹងរឹង

៤.ការិយាល័យរដ្ឋបាលត្រូវពិនិត្យឯកសារចេញ-ចូល ឱ្យបានត្រឹមត្រូវ

៥.ការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទា ផ្នែកសុខាភិបាល ត្រូវយកចិត្តទុកដាក់លើសុខភាពជនជាប់ឃុំ នឹងត្រូវពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុននឹងដាក់មកឱ្យប្រធានមណ្ឌល ចុះហត្ថលេខា

៦.ការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរ ត្រូវគ្រប់គ្រង និងត្រួតពិនិត្យ ឆែកឆេរ ជនជាប់ឃុំចេញធ្វើពលកម្ម ឱ្យបានម៉ត់ចត់

៧.សូមកុំឱ្យមន្ត្រីមានទំនាក់ទំនងជិតស្និតជាមួយជនជាប់ឃុំខ្លាំងពេក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច

រូបភាព ៖ ការិយាល័យរដ្ឋបាល សរុប មណ្ឌលអប់រំកែប្រែទី១

Related Articles

Leave a Reply

Back to top button