Uncategorized

កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការពិនិត្យឆែកឆេ បង្ក្រាប ទីតាំងកន្លែងកំសាន្តមួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លីវូដ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត!!

កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការពិនិត្យឆែកឆេ បង្ក្រាប ទីតាំងកន្លែងកំសាន្តមួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លីវូដ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖ដោយឃើញមានព័ត៌មានធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន ថា ទីតាំងកន្លែងកំសាន្តមួយកន្លែង ដែលមាន ឈ្មោះ ថា ហូ លីវូដ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានការប្រើប្រាស់ គ្រឿងញៀនថ្នាំសប្បាយក៏ដូចជាមានទូរបាញ់ត្រីបង្កប់ល្បែងស៊ីសងនោះ

សមត្ថកិច្ច បានប្រាប់ថា ហើយនៅវេលាម៉ោង ២ ទាបភ្លឺ ត្រូវនិងថ្ងៃទី ២០ខែតុលាឆ្នាំ ២០២៤ នេះអនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការពិនិត្យភ្លាមៗ និងមានការសម្របសម្រួល ពីរសំណាក់លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះពិនិត្យមកដល់ទីតាំងផ្ទាល់ តែម្តង ហើយនៅក្នុងការត្រួតពិនិត្យនិងឆែកឆេ នោះឃើញថា មិនមានទូបាញ់ត្រីល្បែងស៊ីសងអ្វីឡើយ ។

សមត្ថកិច្ចបន្តប្រាប់ទៀតថា ហើយ នៅវេលាម៉ោង៤ ជាងកំលាំងបាន ធ្វើការលោបឆ្មក់និងបន្តឆែកឆេគ្រប់បន្ទប់ ផ្សេងៗទៀតបានឃើញមានកន្លែងចងខ្សែមួយកន្លែងទៀត។ហើយ (ដាក់ស្លាក) ថាហាមចូលនៅមាត់ទ្វារចូលនិងមិនបើកភ្លើងនោះទេ។

សមត្ថកិច្ច បានបញ្ជាក់ថា ដោយមានការសហការជាមួយសន្តិសុខដែលមើលការងារទីនោះកម្លាំងក៏បាន រកឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោរ dior និងឃាត់ខ្លួនបានចំនួនមនុស្សប្រាំបីនាក់ស្រីបួននាក់ និងសម្ភារៈវត្ថុតាងរួមមានកូនថង់ប្រើប្រាស់គ្រឿងញៀនមួយប្រើប្រាស់អស់និងបានបន្តធ្វើតេសទឹកនោមស្វែងរកសាធាតុញៀនលទ្ធផលវិជ្ជមាន+៤នាក់ អវិជ្ជមាន _ ៤ នាក់


បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សទាំងនោះនិងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសួរនាំចាត់ការតាមនិតិវិធីច្បាប់។

Related Articles

Leave a Reply

Back to top button