Uncategorized

ល្បែងមាន់ជល់អនឡាញលេងនៅក្នុងតារាងបាល់ទះ នៅក្រោយវត្តផ្សារកណ្ដាលក្រុងប៉ោយប៉ែត. កំពុងបើកលេងជាប្រចាំ រៀងរាល់ថ្ងៃហេតុអ្វីបានជាគ្មានការបង្ក្រាប…

FBR TV hot new ផ្សាយចេញនៅ
ថ្ងៃសៅរ ទី ១៩ ខែ តុលា ឆ្នាំ ២០២៤
ក្រុងប៉ោយប៉ែត.យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងក្រុង ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងតារាងបាល់ទះ មួយកន្លែង នៅក្រោយវត្តផ្សារកណ្ដា ក្រុងប៉ោយប៉ែត កំពុងបើកលេងជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់យ៉ាងខ្លាំងថា នៅបច្ចុប្បន្ននេះល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទអស់ហើយ . តែទីតាំងមាន់ជល់អនឡាញ ខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន  ។

ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានហាក់បីដូចជា នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយអោយល្បែង កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការទប់ស្កាត់និងបង្ក្រាប ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនោះទេ។
ពលរដ្ឋ និងមហាជនកំពុងរង់ចាំមើលថា ក្រោយពីទទួលបានព័ត៌មានពីទីតាំងបើកលេងល្បែងមាន់ជនអនឡាញខាងលើហើយ លោកមេប៉ុស្តិ៍ ហ្នឹង លោកអធិការ  និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងស៊ីសងដែលបើកលេងជាប្រចាំថ្ងៃមួយនេះ ។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយខាងតែបាន។
ជាក់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុង
ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងជល់មាន់ តាមអនឡាញ ខាងលើនេះហើយមើលទៅ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលជា គណៈបញ្ជាឯកភាពក្រុង និង លោក វរសេនីយ៍ទោ ព្រហ្មពិ សិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត(ថ្មី) សូមមេត្តាជួយមានវិធានការចុះបង្ក្រាបទីតាំងមាន់ជល់អនឡាញខាងលើនេះផងទាន ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់
ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕🙏

Related Articles

Back to top button