Uncategorized

គោមួយក្បាលធ្លាក់ចូលលូត្រូវអាជ្ញាធរជួយសង្គ្រោះដោយយកអ៊ែស្កាទ័រដាក់ខ្សែទាញយោងដោយសុវត្ថិភាព

បន្ទាយមានជ័យ៖គោមួយក្បាលធ្លាក់ចូលលូត្រូវអាជ្ញាធរជួយសង្គ្រោះដោយយកអ៊ែស្កាទ័រខ្សែទាញយោងចេញដោយសុវត្ថិភាពនៅថ្ងៃទី06 ខែតុលា ឆ្នាំ2024ក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្រទះឃើញគោមួយក្បាលធ្លាក់ចូលក្នុងប្រអប់ប្រព័ន្ធលូរំដោះទឹកជាប់គាំងចេញមិនរួច ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី បានដឹកនាំកម្លាំងបានចុះទៅពិនិត្យហើយយកអ៊ែស្កាទ័រដាក់ខ្សែទាញយកគោដែលជាប់គាំងក្នុងលូចេញបានដោយវត្ថិភាព។
លោកបានបញ្ជាក់ថា៖គោមួយក្បាលដែលជាប់គាំក្នុងលូមិនដឹងប៉ុន្មានថ្ងៃក្រោយប្រជាពលរដ្ឋទៅប្រទះឃើញហើយទើបទាញយកចេញដែលជាគោរបស់ប្រជាពលរដ្ឋនៅក្នុងភូមិដ្ឋានដែលលេងចោលយ៉ាងអាណាធិបតេយ្យដើរពេលយប់ពេញផ្លូវដែលប្រឈមប៉ះពាល់អ្នកដំណើរពេលយប់ដែលកន្លងមកពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាមួហគោពេលយប់តែរកម្ចាស់មិនឃើញ។
លោក វ៉ា ជិមណារ៉េត បានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅអាជ្ញាធរ និងមានចំណាត់ការចំពោះគោដែលលេងអាណាធិបតេយ្យពេលយប់តាមផ្លូវដែលប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរនិងបំផ្លាញដើមឈើនិងផ្កាតាមសួននិងផ្ទះប្រជាពលរដ្ឋបើឃើញចាប់គោបានចង់ទុករកម្ចាស់និងមានវិធានការតាមច្បាប់ ព្រោះកន្លងទៅអាជ្ញាធរបានហៅម្ចាស់គោជាច្រើនមកធ្វើកិច្ចសន្យាជាច្រើនដងនិងផ្សព្វផ្សាយជូនដំណឹងជាច្រើនដងហើយដែរ៕

Related Articles

Leave a Reply

Back to top button