លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ជួបសំណេះសំណាលពិភាក្សាការងាររួមគ្នាជាមួយទាហានឈុតខ្មៅថៃនៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពាន..
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់ របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះនៅវេលាម៉ោង០៩នឹង០០ នាទីព្រឹក។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានដឹកនាំលោកនាយរង និងមន្ត្រីសរុបចំនួន០៧នាក់ ចូលជួបសំណេះសំណាលពិភាក្សាការងាររួមគ្នាជាមួយទាហានឈុតខ្មៅថៃទល់មុខភូមិសាស្ត្រ(តាមការស្នើជួបរបស់ភាគីថៃ) ទីកន្លែង : គោលដៅដើមអំពិល នៅទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពាន ទឹកដីថៃស្ថិតក្នុងភូមិស:ណូណយ ឃុំថាខាម ស្រុកអារ័ញ ខេត្តស្រះកែវ សមាសភាពរួមមាន :
ក. ភាគីកម្ពុជា : ដឹកនាំដោយ លោក វរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ និងលោកនាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីក្នុងប៉ុស្តិ៍សរុបចំនួន ០៧ នាក់ ។
ខ. ភាគីថៃ : កម្លាំងកងអនុសេនា
ធំលេខ១៣០២ ចំនួន ១៣ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ថាវន ប៊ុនផេង មេបញ្ជាការកងរយលេខ១៣០២ ។
ខ្លឹមសារពិភាក្សា និងសំណូមពរ ៖
១-ផ្តោតសំខាន់ស្តីពីការទំនាក់ទំនងល្អបង្ករភាពជិតស្និទ្ធិ រវាងកងកម្លាំងជួរមុខ ភាគីថៃ-កម្ពុជា ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនជាប់ភូមិសាស្ត្រ
២- សុំអោយមានកិច្ចសហប្រតិបត្តិការទប់ស្កាត់ រាល់បទល្មើសជួញដូរគ្រឿងញៀន
៣- សុំអោយជួយទប់ស្កាត់អាវុធជាតិផ្ទុះ គ្រាប់គ្រប់ប្រភេទ ប្រសិនបើមានឬទទួលពត៌មាន សុំអោយផ្តល់ពត៌មានទៅវិញទៅមក
៤- ទប់ស្កាត់រាល់ពលករធ្លងដែនខុសច្បាប់បើសិនជាមាន ពលករឬប្រជាពលរដ្ឋលួចធ្លង
ដែនចូលទៅក្នុងទឹកដីថៃ បើសមត្ថកិច្ចថៃចាប់បាន សូមអោយផ្តល់ពត៌មានមកកងកម្លាំងនគរបាលការពារព្រំដែនភាគីកម្ពុជា បើចាប់បាននៅចំណុចណា សូមអោយប្រគល់មកកន្លែងនោះវិញ ព្រោះថាភាគីកម្ពុជាមិនអនុញ្ញាតអោយឆ្លងដែនខុសច្បាប់នោះទេ។
៥- សុំជួយអន្តរាគមន៍ រាល់មានបញ្ហាប្រជាពលរដ្ឋឈឺស្កាត់ ជាយថាហេតុណាមួយ ដូចជា ឆ្លងទន្លេ ពស់ចឹក មិនថាយប់ ឬថៃ សុំជួយអន្តរាគមន៍បញ្ជូនទៅព្យាបាលតាមមន្ទីពេទ្យដែលនៅជិតបំផុត
៦- រឿងព្រំដែនបើសិនមានប្រជាពលរដ្ឋ កម្ពុជា ឬ ថៃ បានចាក់ដីចូលអូរព្រំដែន រឺ បាក់ច្រាំងបើសិនជាមាន ត្រូវផ្តល់ពត៌មាន ដោះស្រាយតាមនិតីវិធី ត្រួតពិនិត្យរួមគ្នា និងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរៀងៗខ្លួនបន្ត ។
កិច្ចជំនួបពិភាក្សា ខាងលើ ទាំងពី (កម្ពុជា -ថៃ )សំណូមពរដូចគ្នា និងឯកភាពតាមខ្លឹមសាសរខាងលើ ។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានប្រាប់ឲ្យដឹងថា សុំណូមពរភាគីថៃ : ស្នើសុំភាគីកម្ពុជា រវាងកម្លាំងជួរមុខ ដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនជុំគ្នា (ម្ខាងអូររាងៗខ្លួន) ។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានប្រាប់ទៀតថា ភាគីកម្ពុជា ៖រាល់ពេលភាគីថៃស្នើសុំជំនួបទំនាក់ទំងកម្លាំងជួរមុខ ភាគីកម្ពុជាបានបញ្ជាក់ថា សុំរាយការណ៍ជូនថ្នាក់ដឹកនាំសិន និងសុំគោលការថ្នាក់ដឹកនាំបន្ត រាល់ជំនួបភាគី (កម្ពុជា-ថៃ ) មុននិងបញ្ចប់ ។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរៈសេនាតូចលេខ៨៩១ បានបញ្ជាក់ថា ភាគីទាំងពីបានជូនការដូរ អនុស្យាវរីយ៍ទៅវិញទៅមកផងដែរ បានបញ្ចប់សពគ្រប់នៅវេលាម៉ោង ០៩នឹង២៥ នាទីព្រឹក ក្នុងថៃ្ងខែឆ្នាំដដែល ។