លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត លោកគាត់ ហ៊ុល អភិបាលនៃខណៈអភិបាល ក្រុងប៉ោយប៉ែត ព្រមទាំងអស់ លោក លោកស្រីមន្រ្តីរាជការ ស្ថាប័នរដ្ឋ ឯកជន អង្គភាព កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស ប្រជាពលរដ្ឋ ជាង៥០០នាក់ ចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត នៅបរិវេណសួនតេជោ ឈ្នះឈ្នះ ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់ស្មារតីឲ្យពលរដ្ឋចូលរួមវិចខ្ចប់ទុកដាក់សំរាមឲ្យមានរបៀបរៀបរយ
ក្រុងប៉ោយប៉ែត .លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត លោកគាត់ ហ៊ុល អភិបាលនៃខណៈអភិបាល ក្រុងប៉ោយប៉ែត ព្រមទាំងអស់ លោក លោកស្រីមន្រ្តីរាជការ ស្ថាប័នរដ្ឋ ឯកជន អង្គភាព កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស ប្រជាពលរដ្ឋ ជាង៥០០នាក់ ចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត នៅបរិវេណសួនតេជោ ឈ្នះឈ្នះ ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់ស្មារតីឲ្យពលរដ្ឋចូលរួមវិចខ្ចប់ទុកដាក់សំរាមឲ្យមានរបៀបរៀបរយ
បន្តាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់ស្មារតីឲ្យពលរដ្ឋចូលរួមវិចខ្ចប់ទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភ្លើងស្តុបផ្សារកណ្តាល ទៅកាន់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រវែងប្រមាណ៤គីឡូម៉ែត្រ។
ការធ្វើអានាម័យបរិស្ថាន មានការចូលរួមពី កងកម្លាំង មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនស៊ីនទ្រី ចូលប្រមាណជាង៥០០នាក់ រួមគ្នាធ្វើអនាម័យ បរិស្ថាន គោលបំណងលើកកម្ពស់សោភ័ណភាព និងការទាក់ទាញ ខណៈក្រុងប៉ោយប៉ែត មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឆ្លងកាត់ជារៀងរាល់ថ្ងៃ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ការសំអាតអនាម័យបរិស្ថាន រើសសំរាម និងការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ឲ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន។ ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចោលសំរាមឲ្យចំធុងសំរាម អនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខដ៏ឆាប់ៗនេះ រដ្ឋបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ កងម្លាំង សិស្សានុសិស្ស រួមជាមួយប្រជាពលរដ្ឋ រួមគ្នា ទូងស្គរ បាញ់កាំជ្រួច គោះធុង ដើម្បីប្រារព្ធពិធីអប់អរសាទរជាប្រវត្តិសាស្ត្រ “ការបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ” ដែលជាមរតកប្រវត្តិសាស្ត្ររបស់កម្ពុជា៕