Uncategorized

ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត សរុបចំនួន ២៨២នាក់ ស្រី ១៧២នាក់ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ

នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត សរុបចំនួន ២៨២នាក់ ស្រី ១៧២នាក់ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ (៨១នាក់ ស្រី ៥១នាក់) និងទីស្នាក់ការគណបក្សក្រុងព្រៃវែង (២០១នាក់ ស្រី ១២១នាក់)។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់ក្រុមការងារយុវជនគណបក្ស ក្រុង ស្រុក ដល់ថ្នាក់ដឹកនាំយុវជនគណបក្សស្រុក សមាជិក សមាជិកាបក្សថ្មី និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះ។

ក្រៅពីថ្នាក់ដឹកនាំខាងលើ យើងទាំងអស់គ្នាក៏ចងចាំមិនភ្លេចនូវសម្តេចទាំងបីគឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

បន្ថែមលើនេះ ឯកឧត្តមប្រធាន ក៏បានដាស់តឿនសតិអារម្មណ៍ដល់យុវជនដែលជាសមាជិកគណបក្សថ្មីទាំងអស់ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលខេត្តចំនួន៤ ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងមិនត្រូវជឿលើការញុះញង់ ការអូសទាញរបស់ក្រុមជនអគតិដែលស្រេកឃ្លានអំណាច និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងឡើយ។


សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៤០០រូប។

-អបអរសាទរ យុវជនសម័យសន្តិភាព!
-អបអរសាទរ យុវជនសម័យឌីជីថល!
🙏សូមអរគុណ សន្តិភាព🙏

Related Articles

Back to top button