Uncategorized

បន្លំជាកម្មករចូលលួចម៉ូតូក្នុងរោងចក្រ ត្រូវនគរបាលតាមចាប់ខ្លួនបាន ក្រោយគេចបាន០៣ថ្ងៃ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូ កញ្ចាស់ បន្លំធ្វើជាកម្មករ ធ្វើសកម្មភាពលួចម៉ូតូដល់ក្នុងរោងចក្របានសម្រេច និងគេចខ្លួនបាន ០៣ថ្ងៃ ត្រូវនគរបាលខណ្ឌដង្កោ តាមចាប់ខ្លួនហើយយបង្ហាញមុខជាសាធារណៈទើបបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តូច សាវ៉េត អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កាន ប៉ុង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជនសង្ស័យគ្មានសារធាតុញៀន)៕

Related Articles

Back to top button