Uncategorized

លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ

…………………
បន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពិធីប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងប្រធាន អនុប្រធាន សមាជិក សមាជិកាស.ស.យ.ក. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រកាសនេះមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំង លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្រ្តៃយ៍ស.ស.យ.ក. ខេត្ត លោកប្រធានលេខាធិការដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានផ្នែកទាំង៧ សមាជិក សមាជិកា នៃលេខាធិការដ្ឋានស.ស.យ.ក. ខេត្ត រដ្ឋបាលសង្កាត់​ ប្រព្រឹត្តទៅនៅសាលប្រជុំធំគេហដ្ឋានរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ស្ថិតនៅភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ៕

Related Articles

Back to top button