Uncategorized

ច្រករបៀង ប៉ុស្តិ៍ស្ពានស្រុត បើកដៃឲ្យឈ្មួញ ដឹកទំនិញគេចពន្ធ គ្មានច្បាប់ ចេញចូលទាំងយប់ទាំងថ្ងៃ ដឹកដោយរថយន្តធំៗ យ៉ាងគគ្រឹកគគ្រេងដោយសេរី ដើម្បីយកលុយដាក់ចូលក្នុងហោប៉ាវផ្ទាល់ខ្លួន…

FBR TV Hotnewsផ្សាយចេញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥
(បន្ទាយមានជ័យ)÷ តាមសេចក្តីរាយការណ៍មកថា កម្លាំងកងការពារព្រំដែនគោកលេខ៥០៣ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ  កំពុងតែ​ឃុបឃិតគ្នាលួចបើកច្រករបៀងខុសច្បាប់បើកដៃឲ្យឈ្មួញរកសុីដឹកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទចេញចូលតាមច្រករបៀង ប៉ុស្ត៍ស្ពានស្រុតគ្រប់គ្រងដោយលោករឿន សារិទ្ធ ជាមេបញ្ជាការ កងអនុសេនាការពារព្រំដែនគោកលេខ៥០៣ បាននឹងកំពុងតែបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចេញពីប្រទេសថៃ ចូលមកប្រទេកម្ពុជា យ៉ាងពេញច្រើនសន្ធឹកសន្ធាប់ ក្នុងមួយថ្ងៃៗដូចគេហែរកឋិន ដោយផ្គើនអនុសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង សារចរាចរណ៍នែនាំរបស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ បណ្ដាលឲ្យបាត់ចំណូលពន្ធចូលរដ្ឋ។


* ប្រមុខថ្នាក់ដឹកនាំ បានចាត់តាំងឱ្យអស់លោកមកធ្វើការបម្រើជាតិ ការពារបទល្មើសតាមតាមខ្សែបន្ទាត់ព្រំដែន  តែអស់លោកបែជាបង្កើតបទល្មើសទៅវិញ? ដោយឃុបឃិតគ្នាជាមួយឈ្មួញ នាំទំនិញគេចពន្ធ ចេញតាមច្រករបស់លោកគ្រប់គ្រងទៅវិញ ដោយ
មិនខ្វាយខ្វល់ពីការបាត់បង់ចំណូលរដ្ឋ។ តើអស់លោកមានបានដឹងទេថា? អស់លោកធ្វើការសុីប្រាក់របស់រដ្ឋ  រដ្ឋបានលុយពីការប្រមូលពន្ធ  តែអស់លោក កំពុងតែធ្វើឱ្យបាត់បង់ចំណូលពន្ធទៅវិញ?


ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ស្ពានស្រុតគ្រប់គ្រងដោយទាហាន៥០៣ ស្ថិតក្នុង ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី នឹងរថយន្ដ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនធ្វើតាមការណែនាំ នឹងអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃឡើយ។

គួរបញ្ជាក់ដែរថា÷ កន្លងទៅថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការតាមច្រករបៀង ធ្វើឲ្យចះឥទ្ធិពលមិនល្អ។

សូមបញ្ជាក់ថា (លោកឧត្ដមសេនីយ៍ឯក ឯកសំអូន)គឺមេបញ្ជារការភូមិភាគ៥កំពុងតែអង្គុយបើកភ្នែកមើល(លោករឿន សារិទ្ធ​)គឺជាមេបញ្ជារកងអនុសេនាការពារព្រំដែនគោក៥០៣ បើកដៃឲ្យកូនចៅរបស់លោកដែលឈរជើងចំនុចច្រករបៀងមួយកន្លែងគ្រប់គ្រងដោយលោក(វង្ស សុគន្ធរ័ត្ន)បើកច្រករបៀង កំពុងឃុបឃិតគ្នា បើកភ្លើងអោយក្រុមឈ្មួញចេញបទល្មើសឆ្លងដែន ទំនិញគេចពន្ធ ពីថៃចូលកម្ពុជា? តើលោកបានដឹងដែរទេ រឺដឹងហើយបែរជាធ្វើមិនដឹង? ឬក៏លោកជាអ្នកបើកដៃឲ្យកូនចៅរកចំណូលឲ្យ។​

ទោះបីកន្លងមកអង្គភាពសារព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយជុំវិញពាក់ព័ន្ធនឹងរឿងកូនចៅរបស់លោកកំពុងតែលួចបើកច្រករបៀងឃុបឃិតគ្នាជាមួយនឹងឈ្មួញនាំទំនិញកិច្ចពន្ធទាំងយប់ទាំងថ្ងៃ យ៉ាងណាក៏ដោយក៏លោកមិនមានចំណាត់ការនោះឡើយឬក៏ច្រករបៀងមួយនេះគឺជាឆ្នាំងបាយរបស់លោក(រឿង​សារិទ្ធ)និងលោកឧត្តមសេនីយ៍ឯក(ឯក សំអូន) ទើបបានបណ្ដើរបណ្ដោយយ៉ាងនេះ។

អង្គភាពសារព័ត៌មានយើងសូមសំណូមពរទៅឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមឯកឧត្តមជួយពិនិត្យមើលនិងចាត់វិធានការច្របៀរមួយកន្លែងដែរមានទីតាំងនៅខាលើផងទាន

អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺឡើងវិញ អង្គភាពដែលពាក់ព័ន្ធ និងពីលោក រឿន សារិទ្ធ នាមេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣ រៀងរាល់ម៉ោងធ្វើការ ទៅតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Related Articles

Back to top button