ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារនិងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះមណ្ឌលអប់រំកែប្រែទី១ សម្តែងនូវការគោរពដឹងគុណជាកតញ្ញូតាធម៌ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ..
នៅព្រឹក ថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
ដើម្បីសម្តែងនូវការគោរពដឹងគុណជាកតញ្ញូតាធម៌ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សាវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារនិង ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ ចំណុះមណ្ឌលអប់រំកែប្រែទី១ បានប្រារឰពិធីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
មន្រ្តីពន្ធនាគារចំណុះមណ្ឌលអប់រំកែប្រែទី១ ទាំងអស់សូមក្រាបបង្គំលម្អោនសិរសី លើកហត្ថប្រណំបួងសួងដល់បុណ្យបារមីព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុសក្តិសិទ្ធក្នុងដែនកម្ពុជារដ្ឋ សូមប្រោសព្រំប្រទានពរជ័យ ថ្វាយព្រះពរបវរមហាប្រសើរ ថ្វាយព្រះករុណាជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ពោធិសម្ភារសម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
rge wp-image-4586″ />