ក្រោយរងការរិៈគន់តាមសារព័ត៌មាន ក្នុងបណ្តាញសង្គមការសង់សំណង់រំលោភចំណីផ្លូវត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត ចុះធ្វើកិច្ចសន្យាឲ្យរុះរើចេញ
បន្ទាយមានជ័យ៖ ក្រោយរងការរិៈគន់តាមសារព័ត៌មាននិងបណ្តាញសង្គមរឿងសង់សំណង់រំលោភចំណីផ្លូវត្រូវបានអាជ្ញាធរក្រុងចុះធ្វើកិច្ចសន្យាណែនាំឲ្យរុះរើចេញ នៅថ្ងៃទី16ខែតុលា ឆ្នាំ2024នៅភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រោយទទួលព័ត៌មានបានដឹងថាមានការសាងសង់សំណង់រំលោភចំណីផ្លូវសាធារណៈជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារកណ្តាល និងភូមិបានចុះពិនិត្យផ្ទាល់ឃើញថាពិតជាមានការសាងសង់សំណង់រំលោភលើចំណីផ្លូវពិតមែន ដូចការរិះគន់របស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន។
លោកបោន សិលា បានបញ្ជាក់ថា៖ មន្ត្រីជំនាញចុះធ្វើការណែនាំឲ្យរុះរើការសាងសង់សំណង់រំលោភលើចំណីផ្លូវ សាធារណៈ ធ្វើអោយប៉ះពាល់ដល់ផ្លូវថ្មើជើង ធ្វើការណែនាំធ្វើកិច្ចសន្យាឲ្យម្ចាស់សំណង់ឈ្មោះ គួច ម៉េង រុះរើសំណង់ចេញវិញ។ ក្រោយធ្វើកិច្ចសន្យា សំណង់ទំហំ4.5ម៉ែត្រ គុណ30.4ម៉ែត្រ កំពស់4ម៉ែត្រ និងឈ្មោះ យ៉ែម សុភាព ជាអ្នកតំណាងការសាងសង់សំណង់ត្រូវអោយរុះរើចេញតាមការកំណត់ដោយគ្មានការសាងសង់សំណង់រំលោភលើចំណីទៀតឡើយបើមានត្រូវមានវិធានការ៕