Uncategorized

រថយន្តដឹកត្រីមួយគ្រឿង បេីកដោយបុរសម្នាក់ ក្នុងល្បឿនលឿន គាប់ជួន ស្រាប់តែផ្ទុះកង់ក្រោយបណ្ដាលឲ្យបួងចង្កូត ក្រឡាប់ផ្ងារជើងចាក់ត្រីពេញផ្លូវ

ចេញផ្សាយ ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2024
ភ្នំពេញ៖ កាលពី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ រថយន្តម៉ាកKIAដឹកត្រីមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន គាប់ជួន ស្រាប់តែផ្ទុះកង់ក្រោយបណ្ដាលឲ្យបួងចង្កូតក្រឡាប់ផ្ងារជើងចាក់ត្រីពេញផ្លូវ និងរងការខូចខាតយ៉ាងដំណំ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។
មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក KIA មួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2R-0390 ដោយបានដឹកត្រីឡេីងពេញរថយន្ត និងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកង់មុខជំហៀងខាងស្ដាំបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ត្រីពេញផ្លូវសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់តៃកុងនិងអ្នកដ៏ទៃ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាននាំគ្នាជួយរើសត្រីទុកឲ្យ អ្នក បេីក បរ វិញផងដែរ ដែលជាទង្វេីដ៏ល្អក្នុងការជួយគ្នាពេលមានអាសន្ន ។ ដោយឡែកអ្នកបេីកបរបាន ហៅ រថយន្ត ផ្សេង ទៀត មកសាងយក ត្រីដឹកចេញ ពី កន្លែង កើត ផងដែរ ។
ករណីនេះ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ ចរាចរណ៍ ខណ្ឌ ព្រែកព្នៅ បានចុះពិនិត្យដល់កន្លែងកេីតហេតុផងដែរ ប៉ុន្តែឃេីញថា រថយន្តបង្កខាងលេីមិន បានធ្វេីឲ្យប៉ះពាល់ ដល់
សម្បត្តិ សាធារណៈ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ ទេីបសមត្ថកិច្ច នគរបាល ជំនាញ ឲ្យម្ចាស់ ហៅរថយន្ត ស្ទូច យក រថយន្តដឹកត្រីយកទៅ ជួសជុល ដោយខ្លួនឯង ៕

Related Articles

Leave a Reply

Back to top button