ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះ ដោយសារអាងស្តុកទឹកឆៅទាំងពីរទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ..
ផ្សាយចេញនៅថ្ងៃទី 11/09/2024
ក្រុងប៉ោយប៉ែត ប្រឈមខ្វះទឹកប្រើប្រាស់ ខណ:ក្រុមហ៊ុនទឹកស្អាត អានកូ ប្រកាសឲ្យត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះ ដោយសារអាងស្តុកទឹកឆៅទាំងពីរទីតាំងនៅសល់ត្រឹមតែ ១០% ប៉ុណ្ណោះ
(បន្ទាយមានជ័យ)៖ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹកប្រើប្រាស់នាពេលខាងមុខដ៏ខ្លីនេះ ប្រសិនបើនូវតែរាំងស្ងួតមិនមានភ្លៀងធ្លាក់ទេនោះ ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ប៉ោយប៉ែត លេខ: ០០៥ /២៤ អ.វ៉ ស ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានជំរាបជូនដល់អតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថា ក្រុមហ៊ុនមានអាងស្តុបទឹកឆៅចំនួន ២ទីតាំង ចំណុះប្រហែល ៩០០០ ០០០ម៉ែត្រគីប ហើយជាក់ស្ដែងអាងស្តុបទឹកទាំងពីរនេះសល់ទឹកឆៅត្រឹមតែ ១០% ប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បញ្ហាទាំងនេះបណ្ដាលមកពីបញ្ហាអាកាសធាតុនៅតែបន្តរាំងស្ងួត ទើបពុំមានទឹកគ្រប់គ្រាន់ ជាហេតុធ្វើឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ធ្វើការបិទនិងបើកទឹកបញ្ជូនទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋទៅតាមពេលវេលាចាំបាច់។ ហើយសម្រាប់តំបន់ដែលនៅចុងបណ្ដាញមួយចំនួនត្រូវបិទផ្គត់ផ្គង់ ១២ម៉ោង និងបើកផ្គត់ផ្គង់វិញ ១២ម៉ោងទៅតាមពេលកំណត់ ។
ក្រុមហ៊ុនទឹកស្អាតអានកូ បញ្ជាក់ថា បញ្ហាកង្វះទឹកនេះនៅតែបន្ត ប្រសិនបើអាកាសធាតុនៅតែរាំងស្ងួតពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ ការផ្គត់ផ្គង់ទឹកស្អាតនិងត្រូវខ្វះឬអាចនឹងដាច់ទឹកមួយរយៈទម្រាំនឹងមានទឹកសម្រាប់ផ្គត់ផ្គង់វិញ។ដូច្នេះសូមបងប្អូនត្រៀមរក្សាទឹកទុកក្នុងផ្ទះឲ្យមានខ្លះដើម្បីត្រៀមបម្រុងការពារទឹកដាច់ជាយថាហេតុ។
ពាក់ព័ន្ធករណីខាងលើនេះពលរដ្ឋបានលើកឡើងថា កន្លងមកនេះក្នុងក្រុងប៉ោយប៉ែតកម្រនឹងខ្វះទឹកប្រើប្រាស់ណាស់ ហើយក៏មិនដែលឃើញក្រុមហ៊ុនប្រកាសជូនដំណឹងថា មានការខ្វះទឹកបែបនេះដែរ ដោយសារនៅក្នុងទំនប់អូរខៃដន មានទឹកច្រើនធំល្វឹងល្វើយមើលពីម្ខាងទៅម្ខាងសឹងដាច់កន្ទុយភ្នែក ប្រជាពលរដ្ឋតែងតែទៅនេសាទត្រី និងលំហែអារម្មណ៍នៅទីនោះផងដែរ តែបច្ចុប្បន្ននេះត្រូវបានគេចាក់ដីលុបសឹងអស់ទៅហើយនោះ ។ជាមួយគ្នានេះដែរពលរដ្ឋបានសម្តែងការព្រួយបារម្ភជាខ្លាំង ខណៈនៅក្នុងរដូវវស្សាផង ក្រុមហ៊ុនផលិតទឹកស្អាតអានកូ ប្រកាសខ្វះទឹកប្រើប្រាស់ចុះទម្រាំនាពេលខាងមុខចូលរដូវប្រាំង ឬក៏មួយឆ្នាំខាងមុខទៀត តើទៅជាយ៉ាងណា? ។ដូច្នេះពួកគាត់ស្នើឲ្យអាជ្ញាធរគិតគូរអំពីបញ្ហាទឹកដ៏មានសារៈសំខាន់មិនអាចខ្វះបាននេះផងទាន