Uncategorized

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ថ្មី យោងអនុក្រឹត្យ សម្រេចតែងតាំង លោក កែវ ពិសី ពីអភិបាល នៃគណៈអភិបាលស្រុកមេសាង ឲ្យទៅកាន់ ជាអភិបាល នៃគណៈអភិបាលស្រុកពាមរក៍ ..

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ថ្មី
យោងអនុក្រឹត្យលេខ ៦៥៣ អនក្រ.តត សម្រេចតែងតាំង លោក កែវ ពិសី ពីអភិបាល នៃគណៈអភិបាលស្រុកមេសាង ឲ្យទៅកាន់ ជាអភិបាល នៃគណៈអភិបាលស្រុកពាមរក៍ ..

ព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកពាមរក៍ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ថ្មី។

យោងអនុក្រឹត្យលេខ ៦៥៣ អនក្រ.តត សម្រេចតែងតាំង លោក កែវ ពិសី ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុកមេសាង ឲ្យទៅកាន់មុខដំណែង ជាអភិបាល នៃគណៈអភិបាលស្រុកពាមរក៍ ខេត្តព្រៃវែង។

បន្ទាប់ពីប្រកាសប្រគល់អនុក្រឹត្យរួច លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុក ដែលទើបតែប្រកាសថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ប្រឹងប្រែងខិតខំបំពេញការងារនៅក្នុងអង្គភាព និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្រ្តីសាលាខេត្តជាច្រើនរូបផងដែរ។

Related Articles

Back to top button