Uncategorized

ស្ថាប័នស្នងការនគរបាលក្រុងប៉ោយប៉ែត ពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើននាក់ បានមូលមតិគ្នាជាឯកច្ឆ័យ ធ្វើបុណ្យចូលវស្សាព្រះសង្ឃត្រូវគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យ អស់ត្រីមាសចំនួន៣ខែ ខេត្តបន្ទាយមានជ័យ

ព្រឹក ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤នេះ គឺជាថ្ងៃចូលវស្សា ដែលព្រះសង្ឃគង់ចាំព្រះវស្សា ព្រះសង្ឃគ្រប់អង្គ នាំគ្នារៀនគម្ពីរធម៌វិន័យ អស់ត្រីមាសចំនួន៣ខែ ។ស្ថាប័នស្នងការនគរបាលក្រុង ប៉ោយប៉ែត  និង ពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើននាក់ ដឹកនាំដោយ លោក វរសេនីយ៍ ទោ ព្រម្ម ពិសិទ្ធិ អធិការនគរបាលក្រុងប៉ោយប៉ែត លោកស្រី ចេង ដាលីន បានមូលមតិគ្នាជាឯកច្ឆ័យ  ចូលរួម ធ្វើពិធីបុណ្យចូលព្រះវស្សា នៅវត្តសមាសិផល ស្ថិតក្នុងភូមិ ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីថ្វាយទានចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាផងដែរ។ក្នុងនោះ គេឃើញ លោកទោ ព្រម្ម ពិសិទ្ធិ អធិការនគរបាលក្រុងប៉ោយប៉ែត លោកស្រី ចេង ដាលីន មន្ត្រីក្រោមឪវ៉ាទ និងពុទ្ធបរិស័ទរ ជិតឆ្ងាយជាច្រើននាក់ បានថ្វាយបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្តនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។ ក្នុងនោះមាន ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួម បរិចា្ចគទាន ជាបច្ច័យ គ្រឿង សាដក ហៅថា កញ្ចប់សាដក ព្រមទាំងផ្កា ទៀន ធូប និងបច្ច័យ៤ សម្រាប់ប្រគេនព្រះសង្ឃចូលវស្សាក្នុងវត្ត តាមកំលាំងសទ្ធាជ្រះថ្លា ដើម្បីទទួលកុសលផលបុណ្យរៀងៗខ្លួនផងដែ។
ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផលបានមានសង្ឃដិកាថា បន្ទាប់ពីព្រះសង្ឃគង់ចាំព្រះវស្សារអស់ត្រីមាសរយះពេលបីខែ ៣ខែនោះ ព្រះភិក្ខុសង្ឈគ្រប់ព្រះអង្គនៅតាមទីអារាមនានាមិនអាចចេញបិណ្ឌបាតគ្រប់ច្រកល្ហកបានឡើយ តាមសាសនាបុណ្យចូលវស្សាដែលជាពិធីបុណ្យមួយស្រមតាមពុទ្ធវិន័យនៃព្រះបរមគ្រូនៃយេីង។ហើយបុណ្យចូលវស្សានេះសំខាន់មួយនៅក្នុងចំណោមពិធីបុណ្យសំខាន់ៗ ៤ ដូចជា បុណ្យពិសាខបូជា បុណ្យមាឃបូជា បុណ្យអាសាធបូជា បុណ្យចូលវស្សានិងបុណ្យបវារណាកម្មជាដើម។


លោកគ្រូចៅអធិកាបានមានសង្ឃដិកាបន្តទៀតថាបុណ្យចូលវស្សាមានរយះពេល៣ខែ ក្នុងនាមជាព្រះសង្ឃទូទាំងប្រទេសរៀនគោរពធម៌វិន័យនិងក្រមសីលធម៌របស់លោកសង្ឃដែលក្រសួងធម្មការបានកំណក់និងត្រង់ត្រាប់ស្តាប់ធម៌វិន័យដែលគ្រូអាចារ្យបានប្រៀនប្រដៅជាដើម។
ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផល បានមានសង្ឃដិកាបន្តទៀតថា តាមការអង្កេតក្នុងកម្មពិធីធ្វើបុណ្យចូលវស្សានៅវត្តសមាធិផលនេះអនុវត្តបានល្អប្រសើរតាមការណែនាំរបស់ក្រសួង​ធម្មការ​និង​សាសនា​ ៕

Related Articles

Back to top button