Uncategorized

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចេញផ្សាយ ថ្ងៃទី2 ខែមេសា ឆ្នាំ2024 12
ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នាពេលខាងមុខ ដែលបានរៀបចំនៅ សួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។


សមាសភាពដែលបានចូលរួមក្នុងថ្ងៃនេះ រួមមាន មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត ស្វាយរៀង និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល ប្រធានគណ:កម្មាធិការបក្សខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ ខេត្តឡុងអាន និងខេត្តតៃនិញ (ប្រទេសវៀតណាម)៕

Related Articles

Back to top button